
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥
៥ ថ្ងៃមុន ថ្ងៃទី១៤ ខែមេសា ២០២៥
ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចូលរួមពិធីប្រកាសទទួលស្គាល់ឃុំនគភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅសាលាឃុំនគភាស ស្រុកអង្គរជុំ។
ពិធីនេះមានការចូលរួមពី លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកអង្គរជុំ តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រធានសមាគមបណ្តុះកុមារ ប្រធានក្រុមប្រឹក្សាឃុំនគភាស តំណាងក្រុមប្រឹក្សាឃុំដូនពេង ឃុំស្រែខ្វាវ មេភូមិក្នុងឃុំនគភាស តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនគភាស មណ្ឌលសុខភាព បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ៕