លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពីការចុះតាមដាន និងវាយតម្លៃការងារប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសុខភាពបន្ដពូជ នៅខេត្តបន្ទាយមានជ័យ
- ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រី សំ សុភី អនុប្រធាននាយកថែទាំសុខភាពជនបទ លោកស្រី ទេព ឆព័ណ្ណ អនុប្រធានការិយាល័ និងលោក ទាំ សុក្រី អនុប្រធានការិយាល័យ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពីការចុះតាមដាន និងវាយតម្លៃការងារប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសុខភាពបន្ដពូជ ដែលមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ សរុបចំនួន២៧ នាក់ស្រី ៨នាក់។
ជាកិច្ចចាប់ផ្ដើម លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានមតិស្វាគមន៍ និងធ្វើសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពនៃស្ថានភាពការឆ្លង និងប្រយុទ្ធនឹងជំងឺអេដស៍ក្នុងខេត្ដបន្ទាយមានជ័យ
ជាកិច្ចបន្ដ ក្រុមការងារជំនាញរបស់ក្រសួងបានធ្វើបទបង្ហាញពីការលទ្ធផលនៃការរួមចំណែកប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួង និងការកើនឡើងអ្នកឆ្លងផ្ទុកមេរោគអេដស៍ ដែលជាបញ្ហាគួរកត់សម្គាល់សម្រាប់ស្ថាប័ន អាជ្ញាធរ អង្គភាពដែលពាក់ព័ន្ធត្រូវយកចិត្ដទុកដាក់ផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលសម្រាប់តំបន់ជនបទ ដែលថ្នាក់មន្ទីររាជធានីខេត្ដត្រូវចូលរួមអនុវត្ដ។
ក្នុងឱកាសនោះដែត លោកជំទាវរដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំប្រកបដោយអត្ថន័យខ្លឹមសារ៕