លោកជំទាវ គង់ សុធីរី អញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៥ (១៣ វិច្ឆិកា ២០០៩-១៣ វិច្ឆិកា ២០២៤) នៅខេត្តព្រះសីហនុ
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៥ (១៣ វិច្ឆិកា ២០០៩-១៣ វិច្ឆិកា ២០២៤) នៅវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ដោយមាសមាសភាពចូលរួមពីសំណាក់លោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រី និងអាជ្ញាធរដែនដី ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤៨៥នាក់ (ស្រី ២១៨ នាក់)។
គោលបំណងដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងផ្សព្វផ្សាយកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕