ឯកឧត្តម អុិន ចន្ថា អញ្ជើញចូលរួមត្រួតពិនិត្យ និងវាយតម្លៃប្រទីប របស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមត្រួតពិនិត្យ និងវាយតម្លៃប្រទីបជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែង អំពីការរៀបចំប្រទីបទាំង ៣៦ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន។
ការត្រួតពិនិត្យ និងវាយតម្លៃប្រទីប នាឱកាសនោះដឹកនាំដោយ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការពិនិត្យប្រទីបនីមួយគ្រប់ក្រសួង ស្ថាប័ន និងឯកជនទាំ ៣៦ប្រទីប ដោយធ្វើការពិនិត្យជាបន្តបន្ទាប់ពីទីធ្លាខាងក្រោយសណ្ឋារគារកាំបូឌីយ៉ាណា រហូតដល់មុខផ្សាររាត្រី ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំប្រទីប មានកម្ពស់ប្រវែង ១៨ម៉ែត្រ បណ្ដោយ ២៦ម៉ែត្រ សម្រាប់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕