លោក ហ៊ន ហុន ចូលរួមបើកវគ្គបណ្តុះបណ្តាលវគ្គខ្លីជំនាញកសិកម្ម ចំនួន០៤វគ្គ

ចែលរំលែក

ខេត្តព្រៃវែង៖នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ន ហុន ប្រធានការិយាល័យ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបានចូលរួមបើកវគ្គបណ្តុះបណ្តាលវគ្គខ្លីជំនាញកសិកម្ម ចំនួន០៤វគ្គ ដូចខាងក្រោម៖

១.បច្ចេកទេសក្រោយពេលប្រមូលផលស្រូវ ចំនួន០១វគ្គ ធ្វើនៅភូមិកុកត្រុំ(ក) សង្កាត់តាកោ ក្រុងព្រៃវែង មានអ្នកចូលរួមសរុប ២០នាក់ ស្រី ១៣នាក់ ។
២. បច្ចេកទេសបណ្តុះផ្សិតចំបើង ចំនួន០១វគ្គ ធ្វើនៅ ភូមិពពឹស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង អ្នកចូលរួមសរុប ២០នាក់ ស្រី ១៥នាក់ ។
៣.បច្ចេកទេសកែច្នៃផ្លែត្រសក់ ចំនួន២វគ្គ ធ្វើនៅភូមិបារាយណ៍លិច និងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ។

សូមបញ្ជាក់ជូនបន្ថែមថា: វគ្គបណ្តុះបណ្តាលនេះត្រូវបានទទួលការគាំទ្រពី គម្រោងថវិកាកម្មវិធី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៤ តាមរយៈមូលនិធិជាតិកាត់បន្ថយភាពក្រីក្រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ