ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានថែសុខភាពជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យមើលលទ្ធផលនៃការស្ទង់មតិអនាម័យសម្រាប់កម្ពុជា
- ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញវូលរួមក្នុងកិច្ចប្រជុំពិនិត្យមើលលទ្ធផលនៃការស្ទង់មតិអនាម័យសម្រាប់កម្ពុជា នៅការិយាល័យអង្គការ UNICEF ក្រោមអធិបតីភាពឯកឧត្តម ឡាយ ឆាន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដោយមានការចូលរួមពីតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ និងតំណាងពីអង្គការ UNICEFសរុបចំនួន ១៤រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើល និងពិភាក្សាលើលទ្ធផល នៃការស្ទង់មតិអនាម័យសម្រាប់កម្ពុជា។
ជាលទ្ធផលកិច្ចប្រជុំបានផ្តោតលើការពិភាក្សារួមមានចំណុចសំខាន់ៗដូចខាងក្រោម ៖
១. ការពិភាក្សាអំពីនិយមន័យកន្លែងស្តុកលាមក (Containment)
២. ការប្រៀបធៀបរវាងកន្លែងស្តុកលាមកដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាព
៣. លទ្ធផលនៃសម្រេចបាននៃសេវាអនាម័យទាំង ៥ កម្រិត នៃជណ្តើរអនាម័យ JMP
៤. ខ្សែសង្វាក់នៃដំណើរការសេវាអនាម័យប្រកបដោយសុវត្ថិភាព
៥. អំពីគោលនយោបាយសម្រាប់ការអនុវត្តកម្មវិធីអនាម័យប្រកបដោយសុវត្ថិភាព
៦. សេចក្តីសន្និដ្ឋាននៃលទ្ធផលការស្ទង់មតិអនាម័យ៕