លោក គឺន សុគាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ នៅឃុំស្ទឹងត្រង់
- ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:១៣ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន៖ នាថ្ងៃពុធ ៦កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆុកា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កម្មវិធីនេះមានគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង ដោយមានការចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករគំរូសរុបចំនួន ៧១នាក់ ស្រី ២៩នាក់។
សូមបញ្ជាក់ផងដែរថា៖ គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងទៀត និងរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែ។