លោកជំទាវ ឯក គន្ធវារី បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្តារឡើងវិញ ផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ចំនួន២គម្រោង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង-កំពង់ចាម៖ នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំ  គណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្តារឡើងវិញ ផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ចំនួន២គម្រោង ស្ថិតនៅខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង រួមមាន ៖

១. គម្រោងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ មាន៦កំណាត់ សរុបប្រវែង ៩ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូប្រអប់មុខមួយចំនួន២កន្លែង លូមូលមុខពីរចំនួន២កន្លែង លូមូលមុខមួយចំនួន១៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន៦កន្លែង ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ទៅភូមិឆ្នុកទ្រ ឃុំឆ្នុកទ្រ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង  អនុវត្តបាន ៧២%។

២. គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ  ប្រវែង ១១, ៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួនពីរកន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អនុវត្តបាន ៦៩%។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់តាមសងខាងផ្លូវ និងសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ