លោកជំទាវ ហូ សុវណ្ណិកា បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
- ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម ត្បួងឃ្មុំ៖នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឋិកា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង រួមជាមួយលោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង រួមមានលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ ធនាគារពិភពលោក (WB) នៅខេត្តកំពង់ចាម មាន ចំនួន ៥ខ្សែ ប្រវែង ៥០គ.ម សម្រេចលទ្ធផលបានប្រមាណ ៧៨,៥៦% និងខេត្តត្បូងឃ្មុំ មានចំនួន ៣ខ្សែ ប្រវែង ៤៦,៩គ.ម សម្រេចបាន ៣៧,១១% ក្នុងនោះខេត្ត
កំពង់ចាម(CW2)៖
– ខ្សែទី១. KC1 (ផ្លូវជាតិ៧-សៀមប៉ោយ) ប្រវែង ៦គ.ម ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ សម្រេចបាន ៨៥.៤៧%
– ខ្សែទី២. KC2 (ផ្លូវជាតិ៧-សាអាង-ផ្លូវជាតិ៦) ប្រវែង ១៦.៤គ.ម ស្ថិតនៅឃុំស្រម៉,ត្រពាំងគរ ស្រុកជើងព្រៃ សម្រេចបាន ៦០.៤១%
– ខ្សែទី៣. KC24 (ផ្លូវជាតិ៦-វត្តកំណប់) ប្រវែង ៥.៦គ.ម ស្ថិតនៅសំពងជ័យ,ស្រម៉រ ស្រុកជើងព្រៃ សម្រេចបាន ៨៩.៥២%
– ខ្សែទី៤. KC57 (សំពងជ័យ-ទឹកឆា) ប្រវែង ៨.៥គ.ម ស្ថិតនៅឃុំសំពងជ័យ,បឹងណៃ ស្រុកព្រៃឈ សម្រេចបាន ៩៥.៣%
– ខ្សែទី៥. KC12 (ផ្លូវជាតិ៧-ស្រក-ល្ពាក) ប្រវែង ១៣.៥គ.ម ស្ថិតនៅឃុំស្រក,ប្រទាន ស្រុកកំពង់សៀម សម្រេចបាន ៦២.11%
ខេត្តត្បូងឃ្មុំ(CW3)៖
– ខ្សែទី១. TBK 27 (ប្រសែលើ – ចុងអូរ – រកាពប្រាំ) ប្រវែង ២៣,៤ គ.ម ស្ថិតនៅឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ១៩,៨២%
– ខ្សែទី២. TBK 13 (រកាពប្រាំ – ក្បាលបឹងសេះ – គោកស្រុក) ប្រវែង ១១,២ គ.ម ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ និងឃុំគោកស្រុក ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៤៦,៦០%
– ខ្សែទី៣. TBK 18 (ព្រះពន្លា-ចំបក់) ប្រវែង ១២.៣គ.ម ស្ថិតនៅឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក និងឃុំនាងទើត ស្រុកតំបែរ ជាលទ្ធផលសម្រេចបាន ៤៤.៩១%។