លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងត្រួតពិនិត្យការបញ្ជ្រាបយេនឌ័រ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី
- ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តរតនគីរី៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសយេនឌរ័ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងត្រួតពិនិត្យការបញ្ជ្រាបយេនឌ័រ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សរុបចំនួន ២៤នាក់ ស្រី ៧នាក់។
បន្ទាប់ពីបានស្ដាប់នូវមតិស្វាគមន៍ និងរបាយការណ៏វឌ្ឍនភាពនៃការបព្ជ្រាបយេនឌរ័ដោយលោកប្រធានមន្ទីរ និងមន្ដ្រីជំនាញ ព្រមទាំងមានការពិភាក្សាលើការបញ្រ្ចាបយេនឌ័រទៅក្នុងកម្មវិធីនីមួយៗដល់សហគមន៍រួចមក លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗជាអាទិ៍៖ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនៃការបព្ជ្រាបយេនឌរ័កន្លងមក និងសមិទ្ធផលនានា ដែលវិស័យអភិវឌ្ឍជនបទសម្រេចបានយ៉ាងធំធេង, ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំនេះជំនាញថ្មីៗ ជាពិសេសជំនាញឌីជីថលចាំបាច់, ត្រូវបន្តជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហការល្អជាមួយភាគីពាក់ពន្ធ័ និងអង្គការដៃគូ, បន្តជំរុញលើកទឹកចិត្តស្ត្រី ឱ្យមានការចូលរួមបញ្ចេញមតិ និងធ្វើការសម្រេចចិត្តក្នុងកិច្ចការនានា, បង្កើន និងរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ, បង្កើនការយកចិត្តទុកដាក់ថែក្សាបរិស្ថាន និងបរិយាកាសរីករាយនៅកន្លែងការងារ, បន្តខិតខំពង្រឹង និងបន្ថែមលើការបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីនីមួយៗ នៅតាមមូលដ្ឋាន និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពទាំង៤ ដើម្បីសម្រេចចក្ខុវិសយ័អភិវឌ្ឍន៍ជនបទ៕