ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
៨ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
ខេត្តត្បួងឃ្មុំ៖ នាថ្ងៃចន្ទ៤កើត-ពុធ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារ នៃនាយកដ្ឋាន និងអង្គការដៃគូ បានចុះផ្ទៀងផ្ទាត់ ODF នៅខេត្តត្បូងឃ្មុំ។ តាមរយៈការបោះឆ្នោតជ្រើសរើស សំណាកផ្នែកសហគមន៍ នៅស្រុក ពញ្ញាក្រែក និងស្រុកក្រូចឆ្មារ ក្រុមការងារ បានពិនិត្យតាមខ្នងផ្ទះចំនួន២០៤ មានទីតាំងសង្ស័យ៨កន្លែងសំណាក ផ្នែកស្ថាប័នផ្តល់សេវារដ្ឋ និងឯកជននៅក្រុងសួង និងស្រុកតំបែរ ពិនិត្យ ៣០ស្ថាប័ន។ ក្រុមការងារបានធ្វើការបូកសរុបលទ្ធផលជាបឋម ខេត្តត្បូង ឃ្មុំម្រេចបាន ODF ស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិប្រាកដមែន៕