ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៧ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តកំពត ៖ នាថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះពិនិត្យស្ថានភាពស្ថានីយ៍ផលិតទឹកស្អាតពីបរិយាកាស នៅភូមិស្រការនាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Jyotsana Varma នាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសកម្ពុជា (ADB) និងមានការអញ្ជើញចូលរួមពីក្រុមគណៈកម្មការគ្រប់គ្រងទឹក អជ្ញាធរ មូលដ្ឋានឃុំ និងតំណាងក្រុមហ៊ុន សរុបចំនួន ២៥នាក់៕