ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង នៅខេត្តត្បូងឃ្មុំ

ចែលរំលែក

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ ដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្តារឡើវិញផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែង ២ ០៣០ម៉ែត្រ ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ទៅភូមិខ្សាច់ប្រឆេះក្រោម ឃុំទ្រាក្រួចឆ្មារ ខេត្តត្បូងឃ្មុំ។

២. គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែង ១ ៨០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិទ្រាទី៣ ទៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

៣. គម្រោងទី៣ ៖ ការងារស្តារផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិចម្លាក់ ទៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ ជាមួយនឹងការស្នើដល់អ្នកទទួលការត្រូវបន្តថែទាំផ្លូវទាំងអស់ខាងលើឱ្យបានចប់សព្វគ្រប់ រហូតដល់បញ្ចប់សុពលភាព ចំពោះគម្រោងទី១ ផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ