ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ នៅខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:០៤ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ ៤កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៥ខ្សែ ប្រវែងសរុប ៩៨ ៨៨០ម. ស្ថិតក្នុងឃុំពង្រ ឃុំបន្ទាយព្រាល ឃុំរ៉ាក្រាំងស្គារ ឃុំក្រាំងលាវ ឃុំព្រៃមូល ឃុំតាំងក្រសាំង និងឃុំប្រស្និប ស្រុករលាប្អៀរ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួល យកការបញ្ចប់ការថែទាំដំណាក់កាលទី២នេះ ជាស្ថាបពរ៕