លោក ឌី សារ៉ាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ  បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ សរុបចំនួន ២៣ នាក់។ កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើរបាយការណ៍លទ្ធផលការងារដែលនាយកដ្ឋានសម្រេចបានក្នុងឆ្នាំ២០២៤ ដោយបានធ្វើការពិភាក្សា និងវិភាគលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច របស់ការិយាល័យជំនាញនីមួយៗ។ ជាមួយគ្នានោះ កិច្ចប្រជុំបានពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហា និងការប្រឈមនានា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ