លោក សយ គា ដឹកនាំក្រុមការងាររៀបចំប្រារព្ធទិវាជាតិលាងសម្អាតដៃជាមួយសាប៊ូ នៅស្រុកថាឡាបរីវ៉ាត់
- ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តស្ទឹងត្រែង៖នាថ្ងៃព្រហស្បតិ៍១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ រៀបចំប្រារព្ធទិវាជាតិលាងសម្អាតដៃជាមួយសាប៊ូ ដែលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលស្រុកទទួលបន្ទុកការងារទឹកស្អាត និងអនាម័យជនបទ មន្រ្តីអនុវត្តការងារទឹកស្អាត និងអនាម័យជនបទថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបទាំងអស់ប្រមាណ២០០នាក់។
កម្មវិធីនេះរៀបចំធ្វើឡើងនៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណង៖
១.ផ្សព្វផ្សាយពីការអនុវត្តការលាង សម្អាតដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ។
២.ចលនាឱ្យប្រជាពលរដ្ឋមានការរៀបចំកន្លែងលាងសម្អាតដៃនៅតាមផ្ទះ និងនៅតាមទីសាធារណៈ។
៣.ការសម្អាតបរិស្ថានឱ្យបានស្អាត និងអនាម័យប្រកបដោយនិរន្តរភាព។