ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៨ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តព្រះវិហារ៖ នាថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានសហការជាមួយអង្គការទស្សនៈពិភពលោក រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពក្នុងការពន្លឿនការងារទឹកស្អាត និងអនាម័យ ដើម្បីសម្រេចបានខេត្តព្រះវិហារ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៦ខាងមុខ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្ត ដោយមានសមាសភាពអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុកទាំង៧ មេឃុំ ព្រមទាំងស្មៀនឃុំទាំង៤៩ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមចំនួន ១២៩នាក់ ស្រី ៣០នាក់។