ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំ ស្តីពីការពន្លឿនការសាងសង់បង្គន់អនាម័យតាមឃុំគោលដៅ ដែលមិនទាន់បាន ODF
- ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្ដបន្ទាយមានជ័យ ៖ នាថ្ងៃពុធ ៦រោច-អាទិត្យ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ដឹកនាំដោយ លោក សៀង សេរី ប្រធានការិយាល័យថែទាំសុខភាពជនបទ បានចូលរួមកិច្ចប្រជុំ ស្តីពីការពន្លឿនការសាងសង់បង្គន់អនាម័យតាមឃុំគោលដៅ ដែលមិនទាន់បានODF ក្នុងស្រុកស្វាយចេក ដែលមានការចូលរួមពី លោកស្រី និត សោភ័ណ អភិបាលរងស្រុកស្វាយចេក លោក លោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ គ្រប់ភូមិ សរុបចំនួន ១៥៩នាក់ ស្រី២៩នាក់ កម្មពិធីនេះគ្រាំទ្រដោយអង្គការទស្សន:ពិភពលោក។
កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជម្រុញដល់អាជ្ញាធរឃុំ ភូមិ ពន្លឿនការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលពុំទាន់មានបង្គន់អនាម័យ ឱ្យបានមួយរយភាគរយក្នុងឆ្នាំ២០២៤។
ក្រុមការងារមន្ទីរ បានធ្វើបទបង្ហាញដូចខាងក្រោម ៖
១. គោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល
២. ការគ្រប់គ្រងកាកសំណល់លាមកថ្នាក់ឃុំ-ភូមិ
៣. ជម្រើសប្លង់សាងសង់បង្គន់អនាម័យតាមគ្រួសារ
ក្រុមការងារមន្ទីរ បានចុះចូលរួមប្រជុំចំនួន៥ឃុំ ក្នុងស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ(ឃុំតាបែន ឃុំទ្រាស ឃុំរលួស ឃុំស្លក្រា និងឃុំស្វាយចេក)៕