ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១២:៣០ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសនៃព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
សូមជម្រាបជូនផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ក្នុងរជ្ជកាល នៃការគ្រងព្រះបរមសិរីរាជសម្បត្តិមានរយៈពេលចំនួន២០ព្រះវស្សាកន្លងមកនេះ ព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លា និងព្រះរាជទ្រព្យដ៏ឧត្តុងឧត្តមបំផុត ធ្វើឱ្យប្រទេស ជាតិ ទទួលបាននូវសេចក្តីសុខសន្តិភាព ឯកភាពជាតិ ត្រជាក់ត្រជុំ មានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យ ប្រជារាស្ត្រមានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕