លោក ស្រុិន ពុទ្ធី ជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ នៃអង្គការ ទស្សនៈពិភពលោក

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោក នង ដាវីដ មន្រ្តីទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ នៃអង្គការទស្សនៈពិភពលោក នៅបន្ទប់ប្រជុំនាយកដ្ឋាន អ្នកចូលរួមសរុបចំនួន ០៩នាក់ ក្នុងគោលបំណងដើម្បី៖

 

១. ស្វែងយល់ឱ្យបានច្បាស់អំពីការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ទឹកស្អាត រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

 

២. បង្ហាញអំពីផែនការសកម្មភាពការងាររបស់អង្គការទស្សនៈពិភពលោក នៅក្នុងខេត្តគោលដៅទាំង ០៩ សម្រាប់ឆ្នាំ ២០២៥

 

៣. គោរពអញ្ជើញថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ចូលរួមសម្ភោធស្ថានីយផលិតទឹកផឹកសហគមន៍ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងទស្សនកិច្ចប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ជាង ១ ០០០ គ្រួសារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ