លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌកំបូល
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ឡាយ វីរៈបុត្រ និងលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌកំបូល ស្ថិតនៅវិមានពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តាមក្រសួង ស្ថាប័ន មន្ទីរ នានា និងសាលាខណ្ឌ ដែលមានសមាសភាពសរុបចំនួន ១៨៤ នាក់ ស្រី ១០១ នាក់ ។
សូមបញ្ជាក់ដែរថា ក្នុងពិធីប្រកាសនេះ លោកជំទាវ ហូ សុវណ្ណិកា និង លោកជំទាវ ឡាយវីរៈបុត្រ ទទួលបន្ទុកជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់បឹងធំ ខណ្ឌកំបូល៕