ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយះការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអង្គារ-ពុធ ៥-៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយះការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានសមាជិកចូលរួមសរុបចំនួន២០នាក់។ លទ្ធផលសម្រេចបាននៃវគ្គបណ្ដុះបណ្ដាលគឺ៖

–  សិក្ខាកាមបានទទួលនូវការបណ្ដុះបណ្ដាល សិក្សានូវទ្រឹស្តី មេរៀនអំពីម៉ាស៊ីនម៉ាស៊ូត និងប្រព័ន្ធប្រអប់លេខ និងគ្រូបានបង្ហាញការអនុវត្តសាកល្បង រុះរើ និងដំឡើងឡើងវិញនូវ ម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូក។

–  មានការរៀបចំសិក្ខាកាមជាបួនក្រុម ដោយអនុវត្តផ្ទាល់នូវការរុះរើ និងតម្លើងឡើងវិញ វិលជុំទាំងបួនក្រុម ហើយសិក្ខាកាមត្រូវអនុវត្តន៍ម្នាក់ម្តងគ្រប់គ្នាៗ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ