ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០២៤-២០២៨
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៦រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណេីរដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ។ កិច្ចប្រជុំអន្តរក្រសួងខាងលេីមានការចូលរួមពី តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ សង្គមស៊ីវិល សរុបចំនួន ១៤៣នាក់ ស្រី២៣នាក់ ។
កិច្ចប្រជុំអន្តរក្រសួងខាងលេីនេះរៀបចំឡេីងក្នុងគោលបំណង ពិនិត្យ ផ្ទៀងផ្ទាត់ សូចនាករដែលគ្រប់ក្រសួង ស្ថាប័នបានបញ្ជូនទៅក្រសួងផែនការ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) និងសម្រាប់ស្នេីសុំការអនុម័តពីរាជរដ្ឋាភិបាល និងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា និងទទួលបានការឡាយព្រះហស្តលេខាលេីព្រះរាជក្រមដាក់អោយប្រេីប្រាស់ ផ.យ.អ.ជ ២០២៤-២០២៨ ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ គឺជាឯកសារគោលដ៏សំខាន់តែមួយគត់របស់រាជរដ្ឋាភិបាល ដែលនឹងបង្ហាញលម្អិតនូវគោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាព កម្មវិធី និងគម្រោងសំខាន់ៗ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តសំដៅធ្វើឲ្យសម្រេចបាននូវបណ្ដាគោលដៅអាទិភាពរបស់ជាតិ ដូចមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។