លោក ព្រំ ចាន់ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤

ចែលរំលែក
photo 2024 10 23 16 05 54

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃពុធ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា  ឆ្នាំ២០២៤  លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ និង លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ សរុបអ្នកចូលរួម២១នាក់ ស្រី០៧នាក់។

 

ជាកិច្ចចាប់ផ្ដើម លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសំដែងនូវការវភក្តីភាព និងការគោរពអគុណដល់សមាជិកសមាជិការអង្គប្រជុំ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ដើម្បីផ្ដល់ឱកាសចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះ។ បន្ទាប់មកលោកបាន អនុញ្ញាត្តឱ្យលោក លុន សារឿន ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅឡើងរាយការណ៍អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំមន្ទីរដែលបានចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពផ្សេងៗក្នុងនិងក្រៅខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៤៕

photo 2024 10 23 16 05 53 photo 2024 10 23 16 05 54 2 photo 2024 10 23 16 05 54 photo 2024 10 23 16 05 55 photo 2024 10 23 16 05 56 2 photo 2024 10 23 16 05 56 photo 2024 10 23 16 05 57 photo 2024 10 23 16 05 58 photo 2024 10 23 16 05 59 2 photo 2024 10 23 16 05 59

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ