កិច្ចប្រជុំកម្រិតបច្ចេកទេសលើការពិនិត្យខ្លឹមសារសៀវភៅ «វដ្ដជីវិត» របស់ជនជាតិដើមភាគតិចពរ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា
២ ម៉ោងមុន ថ្ងៃទី២៤ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅ ការងារអនុវត្តបន្ត របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្ដារ ឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ត.វ. លោក លោកស្រីប្រធាន/អនុប្រធាន និងមន្ត្រីជាប់កិច្ចសន្យាមន្ទីរពិសោធន៍ សរុបចំនួន ៥២រូប៕