ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា
៥១ នាទីមុន ថ្ងៃទី៦ ខែកុម្ភៈ ២០២៥
ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ-ព្រហស្បតិ៍ ១៤-១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ លោកស្រី ឃឿន សុខឃៀង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចុះតាមដានការដាំដុះរបស់កសិករដាំបន្លែនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ចំនួន ១៥គ្រួសារ ក្នុងនោះកសិករមានដាំស្ពៃតឿ ស្ពៃជើងទា ខាត់ណាផ្កា សណ្តែកកួរ ម្ទេសដៃនាង ម្ទេសបន្លែ ម្ទេសអាចម៍សត្វ ត្របវែង ត្រប់ស្រួយ និងត្រសក់ផ្អ។ ដោយឡែក កសិករនៅភូមិអូរច្រាលិច ជួបប្រទះបញ្ហាមួយចំនួនដោយសារភ្លៀងធ្លាក់ បណ្តាលឱ្យដំណាំម្ទេសអាចម៍សត្វរងការខូចខាត៕