ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន១១ខ្សែ ប្រវែងសរុប ១១១ ៩៩០ម៉ែត្រ នៅខេត្តព្រៃវែង

ចែលរំលែក

ខេត្តព្រៃវែង ៖ នាថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន១១ខ្សែ ប្រវែងសរុប ១១១ ៩៩០ម៉ែត្រ ស្ថិតនៅឃុំស្មោងត្បូង ឃុំស្វាយជ្រុំ ឃុំព្រៃទទឹង ឃុំក្រញូង ឃុំពាមមន្ទារ ឃុំព្រះស្តេច ឃុំកំពង់ប្រាសាទ ឃុំពាមរក៍ ឃុំដំរីពួន ឃុំពានរោង ឃុំរំចេក ឃុំជៃកំពក ឃុំអង្គរាជ្យ ឃុំជាច និងឃុំគោកគង់កើត ស្រុកកំចាយមារ ស្រុកមេសាង ស្រុកកំពង់ត្របែក ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ខេត្តព្រៃវែង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ ប៉ុន្តែគណៈកម្មការបានស្នើដល់អ្នកទទួលការត្រូវបន្តថែទាំផ្លូវទាំងអស់ខាងលើឱ្យបានចប់សព្វគ្រប់អនុលោមតាមកិច្ចសន្យា។

 

ជាមួយគ្នានេះ ខ្ញុំបាទក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ