ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៧ ម៉ោងមុន ថ្ងៃទី២ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រាយ ប៉ុម និងតំណាងនាយកដ្ឋានពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំដើម្បីឆ្លើយបំភ្លឺលើចំនុចកត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការិយបរិច្ឆេត២០២៣ ចំពោះប្រតិភូនៃអាជ្ញាធរសវនកម្មជាតិ ដែលដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ ឡុង អាទិច្ចបូរាដែលសមាសភាព ចូលរួមមានចំនួន ៣០ នាក់ នៅបន្ទប់ប្រជុំលេខ ៧០៧ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។