ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបឋម នៃក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តចំនួន៤ នៅភូមិភាគឦសាន
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបឋម នៃ “ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេសជុំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ គ.ស.ហ ។ កិច្ចប្រជុំអន្តរក្រសួងខាងលើមានការចូលរួមពី តំណាងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងទេសចរណ៏ ក្រសួងបរិស្ថាន អគ្គីសនីកម្ពុជា អភិបាល នៃគណៈអភិបាលខេត្ត និងអភិបាលរង នៃគណអភិបាលខេត្តទាំង៤ រួមមាន ខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងខេត្តក្រចេះ សរុបចំនួន ៦០នាក់ ។
កិច្ចប្រជុំអន្តរក្រសួងខាងលើនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ប្រមូលធាតុចូល ពីបណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន ។