លោក ទូច ម៉ាឡា ពិនិត្យការសាងសង់បង្គន់អនាម័យបណ្តែតទឹក ដែលគាំទ្រដោយអង្គការភ្លែនអន្តរជាតិ កម្ពុជា នៅសង្កាត់ចុងឃ្នៀស

ចែលរំលែក

ខេត្តសៀមរាប៖នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញទៅត្រួតពិនិត្យការសាងសង់បង្គន់អនាម័យបណ្តែតទឹក ដែលគាំទ្រដោយអង្គការភ្លែនអន្តរជាតិ កម្ពុជា នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពី លោកចៅសង្កាត់ចុងឃ្នៀស ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទី៤ ទី៥ និងទី៦ សរុប ១១នាក់ ស្រី២នាក់។ សូមបញ្ជាក់ផងដែរថា៖ អង្គការភ្លែនអន្តរជាតិ កម្ពុជា បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បាននឹងកំពុងសាងសង់បង្គន់អនាម័យបណ្តែតទឹកចំនួន ១០បង្គន់ នៅក្នុងសង្កាត់ចុងឃ្នៀស ។ អជ្ញាធរភូមិ សង្កាត់បានថ្លែងអំណរគុណជូនចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងអង្គការភ្លែនអន្តរជាតិ កម្ពុជា ដែលបានជួយសាងសងបង្គន់អនាម័យបណ្តែតទឹកជូនប្រជាពលរដ្ឋតាមគ្រួសារ និងសហគមន៍ និងបានស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការភ្លែនអន្តរជាតិ កម្ពុជាបន្តជួយគាំទ្រការសាងសង់បង្គន់បណ្តែតទឹកនេះបន្ថែមទៀត ដើម្បីជំរុញឱ្យស្ថានភាពអនាម័យ និងបរិស្ថានក្នុងសហគមន៍នៅសង្កាត់ចុងឃ្នៀសដែលជាតំបន់ទេសចរណ៍មួយក្នុងខេត្ត កាន់តែមានភាពប្រសើរឡើង ។

លោកប្រធានមន្ទីរ បានផ្ដាំផ្ញើដល់ប្រជាបលរដ្ឋ អាជ្ញាធរភូមិ សង្កាត់ ឱ្យចូលរួមថែរក្សាសមិទ្ធផលនេះ ដើម្បី ប្រើប្រាស់បានយូអង្វែងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញឱ្យស្ថានភាពអនាម័យនិងបរិស្ថានរិតតែមានភាពប្រសើរឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ