ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃ (ដំណាក់កាលទី២) លើការងារថែទាំជាប្រចាំផ្លូវ ឆ្នាំ២០២៤ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ស្ថិតនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ចែលរំលែក

កំពង់ចាម-ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃ (ដំណាក់កាលទី២) លើការងារថែទាំជាប្រចាំផ្លូវ ឆ្នាំ២០២៤ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ស្ថិតនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក ឯកឧត្តមបណ្ឌិត លឹម អ៊ីវ ជាអនុប្រធានគណៈកម្មការត្រួតនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) រួមជាមួយសមាជិកគ.ត.វ និងមន្ត្រីបច្ចេកទេសតំណាងភាគីអ្នកទទួលការនៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ០៨រូប។

 

១.ខេត្តកំពង់ចាម៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ២ជាន់ប្រទភេទ DBST ចំនួន ៣ខ្សែ ប្រវែង ៤០,៩១ គីឡូម៉ែត្រ  ដោយ៖

– ខ្សែទី១៖ ផ្លូវ(ភ្នំហាន់ជ័យ-ស្រក) ស្ថិតក្នុងឃុំហាន់ជ័យ ឃុំស្រក ស្រុកកំពង់សៀម ប្រវែង ២៤ ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ

– ខ្សែទី២៖ ផ្លូវ(ភូមិមៀន-ភូមិកំពង់សំណាញ់-ភូមិអូរកណ្តាល) ស្ថិតនក្នុងឃុំមៀន ឃុំព្រែកក្របៅ ស្រុកព្រៃឈរ និងស្រុកកងមាស ប្រវែងសរុប ១១ ៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ

– ខ្សែទី៣៖ ផ្លូវ(ភូមិសំព័រ-ភូមិត្រពាំងឈូក) ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ប្រវែង ៤ ៩១០ម៉ែត្រ ទទឹង ៦ម៉ែត្រ

 

២.ខេត្តត្បូងឃ្មុំ៖ ការងារថែទាំជាប្រចាំផ្លូវចំនួន ២ខ្សែ ប្រវែង ៣៤ គីឡូម៉ែត្រ ដោយ៖

– ខ្សែទី១៖ ផ្លូវ(ផ្សារតស៊ូ-ឃុំព្រះធាតុ-ឃុំពង្រ-ឃុំមហាលាភ) ស្ថិតក្នុងស្រុកអូររាំងឪ ប្រវែង ១៧ ០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ

– ខ្សែទី២៖ ផ្លូវជាតិ១១ (ពាមជាំង-ភូមិទួលកណ្តោល-ជើងឡង) ស្ថិតក្នុងឃុំព្រះធាតុ ឃុំជីគរ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ប្រវែង ១៧ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋានដ្ឋានផ្លូវលំជនបទធ្វើការកែសម្រួលឡើងវិញនូវចំណុចខ្វះខាតមួយចំនួនតាមខ្សែផ្លូវដែលបានចុះពិនិត្យខាងលើផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ