ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំគណ:កម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនា និងស្តារឡើងវិញផ្លូវចំនួន ៥គម្រោង

ចែលរំលែក
photo 2024 10 17 19 10 50

ខេត្តកំពង់ចាម-ព្រៃវែង-ខេត្តត្បូងឃ្មុំ៖  នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ឯក គន្ធវ៉ារី អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនា និងស្តារឡើងវិញផ្លូវនៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

 

អញ្ជើញចូលរួមក្នុងបេសកកម្មនោះ រួមមាន ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ,ក្រុមការងារ គ.ត.វ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ, មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ផងដែរ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្តារឡើងវិញ ផ្លូវចំនួន ៥គម្រោង ដូចខាងក្រោម៖

-គម្រោងទី១៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៨,៣០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង, សាងសង់សំណង់បង្ហៀរទឹក មានលូប្រវែង ៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពីភូមិតារៀម ភូមិអូរពពេល ទៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

-គម្រោងទី២៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៣,៤០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង លូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិតាមើង ឃុំទួលព្រះឃ្លាំង ទៅភូមិអង្គោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

-គម្រោងទី៣៖ ផ្លូវក្រាលកៅស៊ូ DBSTចំនួន១ខ្សែ មានប្រវែង ៣,៨៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ, សាងសង់លូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅភូមិក្រឡាញ់ធំ ទៅភូមិគកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

-គម្រោងទី៤៖ ផ្លូវក្រាលបេតុង ចំនួន ១ខ្សែ មាន ២កំណាត់ មានប្រវែងសរុប ៩៦០ម៉ែត្រ ទទឹងប្រវែង ៤,៥ម៉ែត្រ និង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

-គម្រោងទី៥៖ ផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១,៨០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិក្តុលកណ្តាល ទៅភូមិក្តុលលើឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ  បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ព្រមទាំងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាគុណភាព និងប្រើប្រាស់បានយូរអង្វែង។  ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ  ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសដោយបានឯកភាពទទួលយកលទ្ធផលការងារ ១០០% ចំពោះគម្រោងទី១និងទទួលយកការបញ្ចប់សុពលភាពចំពោះគម្រោងទី២ ទី៣ ទី៤ និងគម្រោងទី៥តាមការស្នើសុំរបស់អ្នកទទួលការ៕

photo 2024 10 17 19 10 06 photo 2024 10 17 19 10 31 photo 2024 10 17 19 10 50 photo 2024 10 17 19 11 21

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ