លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងលេខាធិការដ្ឋាន គ.អ.ទ.ស ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជននៅខេត្តសៀមរាប
- ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប÷នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងលេខាធិការដ្ឋាន គ.អ.ទ.ស ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជននៅខេត្តសៀមរាប ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន័ទេសចរណ៍សៀមរាប អង្គរ។ កច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញពីក្រសួង ស្ថាប័ន តំណាងអាជ្ញាធរជាតិអប្សារា តំណាងគ្រឹះស្ថានអង្គរ តំណាងរដ្ឋបាលខេត្តសៀមរាប តំណាងវិស័យទេសចរណ៍ឯកជន ដែលមានចំនួនសរុប ៥៩នាក់ ស្រី ៧នាក់។
គោលបំណងសិក្ខាសាលា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជាស្តីពី ”វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប ឆ្នាំ២០២៥ “ ដែលមានវិធានការគន្លឹះចំនួន៧ វិធានការចំនួន ២៤ និងសកម្មភាពចំនួន ៧១ និងស្វែងរកធាតុចូលបន្ថែមពីគ្រប់ផ្នែកពាក់ព័ន្ធ។