លោក ស្រ៊ិន ពុទ្ធី ដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹងជនបទ និងមន្ទីរ ចុះត្រួតពិនិត្យ និងវាយតម្លៃអណ្ដូងស្នប់អាហ្វ្រីដេវ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ដោយសហការគ្នាជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ០១កន្លែង នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ចំនួន ០១កន្លែង នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

ការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ ដើម្បីត្រួតពិនិត្យបទដ្ឋានលក្ខណៈបច្ចេកទេសលើគុណភាពសំណង់អណ្ដូងស្នប់អាហ្រ្វីដេវ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ព្រមទាំងដើម្បីណែនាំដល់សហគមន៍ឱ្យចេះថែទាំសមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់ជូន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ