កិច្ចប្រជុំផ្សព្វផ្សាយ ” ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ចែលរំលែក
photo 2024 10 14 20 55 40

ខេត្តប៉ៃលិន៖ នាថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត និងការិយាល័យថែទាំសុខភាពជនបទ មន្រ្តីសម្របសម្រួលគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ អាជ្ញាធរ និងប្រជាពលរដ្ឋ ប្រជុំផ្សព្វផ្សាយអំពីគម្រោងសាងសង់ស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ) ដែលស្ថិតនៅក្នុងភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ សរុបចំនួន ៤២នាក់ ស្រី១៩នាក់។  គោលបំណងផ្សព្វផ្សាយអំពីសកម្មភាពរបស់គម្រោង ដំណើរការនៃការផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ) និងការជ្រើសរើសអ្នកស្ម័គ្រចិត្តឈរឈ្មោះធ្វើគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ)។

 

ក្រោយការផ្សព្វផ្សាយ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីគម្រោងភូមិសន្តិភាព ដំណើរការនៃការសាងសង់ ការគ្រប់គ្រង ការផលិត ការលក់ និងការថែទាំស្ថានីយ ពិសេសគឺអត្ថប្រយោជន៍ របស់គណៈកម្មការថែទាំស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ) និងជ្រើសរើសបានអ្នកស័្មគ្រចិត្តឈរឈ្មោះជាគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក បានចំនួន ៨នាក់ ស្រី ៣នាក់។

 

បន្ទាប់មកនៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានធ្វើការផ្សព្វផ្សាយអំពីគម្រោងពង្រីកប្រព័ន្ធបណ្តាញចែកចាយទឹកតាមបំពង់ទុយោខ្នាតតូច  ក្នុងគោលបំណងផ្សព្វផ្សាយអំពីសកម្មភាព របស់គម្រោងភូមិសន្តិភាព ដំណើរការនៃការពង្រីកបណ្តាញប្រព័ន្ធទឹកស្អាតតាមបំពង់ទុយោខ្នាតតូច និងការជ្រើសរើសអ្នកស័្មគ្រចិត្តឈរឈ្មោះធ្វើគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកតាមបំពង់ទុយោខ្នាតតូច ដែលស្ថិតនៅក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អ្នកចូលរួមសរុប ៤៤នាក់ ស្រី ៣០នាក់។

 

ក្រោយការផ្សព្វផ្សាយប្រជាពលរដ្ឋបានយល់ច្បាស់អំពី គម្រោងភូមិសន្តិភាព និងបានយល់អំពីដំណើរការពង្រីកបណ្តាញទឹក ការគ្រប់គ្រងដំណើរការប្រព័ន្ធចែកចាយទឹក ការផ្គត់ផ្គង់ទឹកតាមគ្រួសារ ពិសេសគឺអត្ថប្រយោជន៍របស់គណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកតាមបំពង់ទុយោខ្នាតតូចនិងជ្រើសរើសបានអ្នកស័្មគ្រចិត្តឈរឈ្មោះជាគណៈកម្មការគ្រប់គ្រប្រព័ន្ធចែកចាយទឹកតាមបំពង់ទុយោខ្នាតតូចចំនួន៨នាក់ ស្រី ៤នាក់៕

photo 2024 10 14 11 28 47 photo 2024 10 14 20 29 22 photo 2024 10 14 20 29 27 photo 2024 10 14 20 55 35 photo 2024 10 14 20 55 39 photo 2024 10 14 20 55 40 photo 2024 10 14 20 55 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ