លោក គឺន សុគា អញ្ជើញចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ នៅខេត្តប៉ៃលិន

ចែលរំលែក

ខេត្តប៉ៃលិន៖ នាថ្ងៃពុធ ០៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន រួមជាមួយប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងកម្មវិធីនេះក៏មានការចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក ព្រមទាំងបងប្អូនប្រជាកសិករគំរូចំនួន ៤០នាក់ ស្រី ២០នាក់។

 

កម្មវិធីនេះមានគោលបំណងដើម្បីពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា (CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅរបស់គម្រោង ។

 

គួរបញ្ជាក់ផងដែរថា គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព ហើយគម្រោងនេះបានបន្តចុះផ្ដល់ប្រឹក្សាបច្ចេកទេសដល់សមាជិកជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែមទៀត និងរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ