ឯកឧត្តម សាន វិសាល បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

ចែលរំលែក

ខេត្តកំពត៖ នាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយមានសមាសភាពចូលរួម សរុបចំនួន ៣៥នាក់ ស្រី១២នាក់។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពកាងាររបស់ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តម សាន វិសាល បានមានមតិសំណេះសំណាល និងណែនាំ នូវចំណុចមួយចំនួនដូចខាងក្រោម៖

 

១.ការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

២.ក្តាប់ឲ្យបាននូវព័ត៌មាន ប្រមូលទិន្នន័យ និងត្រូវដឹងពីសមិទ្ធិផលដែលខ្លួនមាន ដើម្បីមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតឡើង

៣.ត្រូវធ្វើបុរេសកម្មលើការងារជាប់ជាប្រចាំ

៤.ត្រូវរៀបចំនូវផែនការឲ្យបានច្បាស់លាស់តាមកម្មវិធីទាំង៤ របស់ក្រសួង

៥. ត្រូវមានការប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារជាប់ជាប្រចាំ

៦.ត្រូវតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រតិកម្មរបស់មហាជន

៧.ត្រូវធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងម៉ត់ចត់ចំពោះកិច្ចការចំពោះមុខ ក្នុងការឆ្លើយតបទៅនឹងកម្មវិធីទាំង៤របស់ក្រសួង

៨.ត្រូវអភិវឌ្ឍសមត្ថភាពចំណេះដឹង ចំណេះធ្វើ ព្រមទាំងកុំឲ្យខ្លួនស្ថិតក្នុងភាពស្រណុកសុខស្រួល (Comfort Zone)។

៩.ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូរអភិវឌ្ឍន៍នានា ដើម្បីឲ្យខេត្តកំពតបានប្រកាស ODF នៅបំណាច់ឆ្នាំ២០២៤ខាងមុខនេះ។

 

បន្ទាប់មកក៏បានបន្តចុះទៅពិនិត្យមើលបង្គន់អនាម័យ ជាលក្ខណៈគ្រួសារដែលបានសាងសង់រួច នៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ  និងបានណែនាំឲ្យប្រជាពលរដ្ឋ ចេះលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត និងមានអនាម័យ ព្រមទាំងបានបន្តចុះទៅពិនិត្យផ្លូវកៅស៊ូ បេតុង ចំនួន ១ខ្សែ ប្រវែង ១១,៣៤៥ គ.ម ជាគម្រោង SAAMBAT ស្ថិតនៅស្រុកទឹកឈូ និងបានណែនាំឲ្យក្រុមហ៊ុន និង អ្នកបច្ចេកទេស យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសឲ្យត្រឹមត្រូវ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ