ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំគណ:កម្មការអន្តរក្រសួង ពិនិត្យ វាយតម្លៃការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស  ១ខ្សែ នៅស្រុកក្រគរ

ចែលរំលែក

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លជនបទ រួមដំណើរដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្ដីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ មានសំណង់លូប្រអប់មុខពីរចំនួន ១កន្លែង លូប្រអប់មុខមួយចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៣កន្លែង តភ្ជាប់ពីភូមិថ្មី ទៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអនុវត្តដោយកងកម្លាំងនាយកដ្ឋាវិស្វកម្មក្រសួងការពារជាតិ ។

បន្ទាប់ពីធ្វើការចុះពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណ្ឌភាពរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ