ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុរដ្ឋលេខាធិការ អគ្គាធិការ និងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
១ ថ្ងៃមុន ថ្ងៃទី៤ ខែកុម្ភៈ ២០២៥
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុង វិច្ឆ័យ អគ្គាធិការរង ដឹកនាំក្រុមការងារការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំផ្លូវជាលក្ខណៈខួបឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ លោក ឈន់ ភត្រ្តា អនុប្រធានការិយាល័យផែនការ និងស្ថិតិ និងលោក ធូ សុធី មន្ត្រីការិយាល័យផ្លូវជនបទ រួមជាមួយក្រុមការងារនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ(គ.ត.វ) ដើម្បីត្រួតពិនិត្យផ្លូវល្បាយក្រួស ចំនួន ១ខ្សែ មានប្រវែងសរុប ១៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស ១៥ សង់ទីម៉ែត្រ សម្រេចបាន១០០% ស្ថិតនៅឃុំរំលេច ឃុំជ្រៃឃ្មុំ និងឃុំព្នៅ២ ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។