លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តដល់គ្រួសារសហគមន៍
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោកស្រី នូ ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តដល់គ្រួសារសហគមន៍ចំនួន ២០នាក់ ស្រី១៦នាក់ នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ដោយមានការចូលរួមសម្របសម្រួលពី កញ្ញា មឿន ធីតា សមាជិកក្រុមប្រឺក្សាឃុំស្វាយជ្រុំ ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង:
– បង្កើនការយល់ដឹងពីតួនាទី និងសារៈសំខាន់នៃសួនដំណាំគ្រួសារ។
– ចែករំលែកបទពិសោធន៍នៃការរៀបចំសួនគ្រួសារ
– បច្ចេកទេសជាមូលដ្ឋានក្នុងការដាំដុះ
– របៀបធ្វើជីកំប៉ុស។
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមនិងមានចំណេះដឹងបន្ថែមទៀត ក្នុងរៀបចំដាំដុះជាសួនបន្លែតាមគ្រួសារតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនចំណូលបានច្រើនជាមុនបន្ថែមទៀត។