អ្នកជំនាញបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទចំនួន២ ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ផ្គត់ផ្គង់ទឹកស្អាតជនបទ
- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្កកំពង់ធំ-កំពង់ចាម: នាថ្ងៃពុធ-ព្រហស្បតិ៍ ៨-៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ២៥-២៦ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សេង អ៊ាម ហ៊រ អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងកំពង់ចាម ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ ផ្គត់ផ្គង់ទឹកស្អាតជនបទ ដំណាក់កាល ទី២ (១០០%) នៅ ខេត្តកំពង់ធំ និងកំពង់ចាម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. ខេត្តកំពង់ធំ៖ ចុះត្រួតពិនិត្យអណ្តូងចំនួន ៧ ក្នុងនោះ ចំនួន ២ អណ្តូង នៅភូមិវាលវែង ឃុំឈូក ចំនួន ៣ អណ្តូង នៅភូមិច្រម៉ាស់ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរណ៍ និង ចំនួន ២ អណ្តូង ទៀត នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
២. ខេត្តកំពង់ចាម៖ ចុះត្រួតពិនិត្យអណ្តូងចំនួន ៦ ក្នុងនោះ ចំនួន ៣ អណ្តូង នៅភូមិទួលមាសទួលប្រាក់ និងភូមិចំរេីនផល ឃុំតាអុង ស្រុកចំការលេី ចំនួន ២ អណ្តូង នៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម និងចំនួន ១ អណ្តូងទៀត នៅភូមផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហេីយអណ្តូង មួយចំនួនទៀត ផ្លូវចូលទៅលិចទឹកខ្លាំង មិនអាចចូលទៅដល់។