លោក ស្រុិន​ ពុទ្ធី​ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ​ និងវាយតម្លៃស្រះសហគមន៍ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ចែលរំលែក

ខេត្តកំពង់ស្ពឺ-ខេត្តព្រះសីហនុ ៖នាថ្ងៃព្រហស្បតិ៍  ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៤ លោក ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន​ ចុះត្រួតពិនិត្យ​ និងវាយតម្លៃស្រះសហគមន៍ នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច អណ្ដូងស្នប់អាហ្វ្រីដេវ នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ និងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ថវិកាជាតិឆ្នាំ ២០២៤

ដំណាក់កាលទី ២(១០០%) ដោយមានការសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

គោលបំណង នៃការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ គឺផ្ដោតទៅលើ៖

១-ត្រួតពិនិត្យបទដ្ឋានលក្ខណៈបច្ចេកទេសលើគុណភាពសំណង់អណ្ដូងស្នប់អាហ្វ្រីដេវ និងស្រះសហគមន៍

២-ពន្យល់ប្រាប់សហគមន៍ឲ្យចេះថែទាំសមិទ្ធិផលដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់ជូន។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ