ឯកឧត្តម ផូ ផារិទ្ធដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ
២ ម៉ោងមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ លោក ហ៊ិ រដ្ឋា អនុប្រធាននាយកដ្ឋាន លោក ជា សាម៉េត អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិលើកទីមួយ ស្ដីពីកាបញ្ចូលមីក្រូសារ ជាតិក្នុងចំណីអាហារ(២០២៥-២០៣០) និងស្តង់ដារសម្រាប់អង្ករបញ្ចូលមីក្រូសារជាតិ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៅសណ្ឋាគារ សាន់ អេន មូន រាជធានីភ្នំពេញ សិក្ខាសាលានេះមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសរុប ៥៧រូប ស្រី១៧រូប ។