ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ ” នៅទីស្តីការក្រសួងបរិស្ថាន
- ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ រួមជាមួយលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តនិងផែនការសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ ” នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
កម្មវិធីនេះ មានគោលបំណងដើម្បីអនុញ្ញាតឱ្យអង្គភាពក្រោមក្រសួងបរិស្ថាន និងគ្រប់ដៃគូពាក់ព័ន្ធប្រើប្រាស់ជាផ្លូវការនូវផែនការខាងលើ ក្នុងការចូលរួមចំណែកដោះស្រាយនូវបញ្ហាបរិស្ថានដែលអាចកើតមានទាំងក្នុងប្រទេស តំបន់ និងពិភពលោក និងការអនុវត្តមុំទីបី នៃយុទ្ធសាស្រ្តស្នូលរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ – ២០២៨ ក្នុងន័យសម្រេចបាននូវ “ភាពស្អាត ភាពបៃតង និងចីរភាព” ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។