លោកជំទាវ ឡាច សាម៉ន អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ៤ឆ្នាំ នៃចាប៉ីដងវែង និងរបាយការណ៍នៃការអនុវត្តអនុសញ្ញា ២០០៣ 

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ៤ឆ្នាំ នៃចាប៉ីដងវែង និងរបាយការណ៍នៃការអនុវត្តអនុសញ្ញា ២០០៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអ្នកចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១៦០នាក់។

 

សិក្ខាសាលានេះ មានគោលបំណង ១). ពិភាក្សា និងប្រមូលធាតុចូលពីក្រសួងស្ថាប័ននានា ដើម្បីបំពេញក្នុងរបាយការណ៍ទាំងពីរខាងលើ ដាក់ជូនអង្គការយូណេស្កូឱ្យបាគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ២).ចូលរួមគិតគូរ និងទទួលខុសត្រូវរួមគ្នាក្នុងនាមកម្ពុជាសម្រាប់ការអនុវត្តអនុសញ្ញា២០០៣ ៣).ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអនុសញ្ញា២០០៣ ស្តីពីការការពារបេតិកភ័ណ្ឌវប្បធម៌អរូបិយ និងស្ថានភាពនៃចាប៉ីដងវែងខ្មែរ និង ៤).អនុវត្តកាតព្វកិច្ចរបស់កម្ពុជាតាមខ្លឹមសារនៃអនុសញ្ញា២០០៣ ក្នុងការថែរក្សា ការពារ និងអភិវឌ្ឍបេតិកភណ្ឌអរូបិយរបស់កម្ពុជា ហើយផ្តល់របាយការណ៍វឌ្ឍនភាពជូនអង្គការយូណេស្កូ នៅរៀងរាល់ ៤ឆ្នាំម្តង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ