ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ១០ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ១០ខ្សែ ប្រវែងសរុប ១០៤ ៣៥០ ម៉ែត្រ ស្ថិតនៅឃុំខ្នារទទឹង ឃុំតាលោ ឃុំឈើតុំ ឃុំក្រគរ ឃុំព្រងិល ឃុំអន្លង់វិល ឃុំស្រែស្តុក ឃុំស្យា សង្កាត់រលាប សង្កាត់ផ្ទះរុង សង្កាត់ចំរើនផល សង្កាត់បន្ទាយដី ស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេច ឯកភាពទទួលយកនូវការបញ្ចប់ការថែទាំផ្លូវជាលក្ខណៈប្រចាំខាងលើជាស្ថាបពរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ