ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងតួនាទី ភារកិច្ច រចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅខេត្តរតនគិរី
- ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តរតនគិរី៖នាថ្ងៃព្រហស្បតិ៍-សុក្រ ២-៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងតួនាទី ភារកិច្ច រចនាសម្ព័ន្ធគណៈកម្មាធិការ សហគមន៍ជនជាតិដើមភាគតិចព្រៅ នៅភូមិកាទៀង ឃុំល្បាំង២ និងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីក្រុមការងារ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកមេឃុំ លោកមេភូមិ សមាជិកគណៈកម្មាធិការសហគមន៍ និងចាស់ទុំភូមិ ដែលមានចំនួនសរុប ៣៩នាក់/ស្រី ៩នាក់ នៅភូមិកាទៀង និង ចំនួន២៨នាក់/ស្រី១៤នាក់ នៅភូមិកាំផ្លិញ។
ជាលទ្ធផល អ្នកចូលរួមទាំងអស់បានយល់ដឹងអំពីតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលដែលបានអនុវត្តនាពេលកន្លងមក រួមទាំងបញ្ហាប្រឈមរបស់សហគមន៍ និងបានរៀបចំនូវផែនការសម្រាប់អនុវត្តបន្ត ក្នុងការអភិវឌ្ឍ និងពង្រឹងសហគមន៍របស់ខ្លួន។