ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការបិទបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ក្របខ័ណ្ឌឥណទានសម្បទាននៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការបិទបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ក្របខ័ណ្ឌឥណទានសម្បទាននៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

 

សិក្ខាសាលានេះ មានគោលបំណង សំខាន់ៗ ចំនួន២ ដូចខាងក្រោម៖

១). បង្ហាញពីលទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងបទពិសោធន៍នៃការអនុវត្តគម្រោងកន្លងមក

២). ផ្តល់អនុសាសន៍ល្អៗ សម្រាប់ការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនាពេលអនាគត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ