ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពង្រឹងការងារលទ្ធផលនៃការងារឥណទានជនបទ និងទិសដៅអនុវត្តបន្តក្រោមការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
2 17

រាជធានីភ្នំពេញ ៖នារសៀលថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក សមាជិកក្រុមប្រឹក្សាភិបាលឥណទានជនបទ មន្រ្ដីអង្គភាពគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាដើម្បីរិះរកវិធីសាស្រ្ដ និងមធ្យោបាយផ្សេងៗ រួមទាំងការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រងសាច់ប្រាក់ក្នុងគម្រោងឥណទានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រតិបត្តិឥណទានតាមបណ្តាខេត្តចំនួន ១៤ ក្នុងនោះមានអង្គភាពអនុវត្តថវិកាក្រសួងមានចំនួន ០៩ខេត្តគឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង តាកែវ

កំពង់ធំ កំពង់ស្ពឺ ព្រះសីហនុ ស្ទឹងត្រែង កំពង់ឆ្នាំង និងអង្គភាពអនុវត្តថវិកាដៃគូរអង្គការ RACHA មានខេត្តបន្ទាយមានជ័យ សៀមរាប កំពត ពោធិ៍សាត់ កោះកុង។ គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅជនបទ តាមរយៈការផ្ដល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យស្របតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា ៕

1 18 scaled 2 17 scaled 3 16 scaled 4 16 scaled 5 14 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ