លោកជំទាវ ឡាយ វីរៈបុត្រ ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ-ព្រហស្បតិ៍ ១-២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨-១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីកាគណៈរដ្ឋមន្រ្តី  លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម វប្បធម៌ តំណាងគណៈកម្មាការ ភាសាវិទ្យាខ្មែរ ចំនួនសរុប ៧១ នាក់ ស្រី ១៣នាក់។

សូមបញ្ជាក់ថា ៖ សេចក្តីព្រាងអនុក្រឹត្យនេះ មាន ១៤ជំពូក ៥២មាត្រា និងឧបសម្ព័ន្ធចំនួន ១១ ដែលស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ហើយបានដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកែសម្រួល ។

ជាលទ្ធផល កិច្ចប្រជុំនាថ្ងៃទី១៨ និង១៩ ខែកញ្ញានេះបានធ្វើការពិភាក្សាចប់ជំពូកទី៦ ទី៧ និងទី៨ ។ ជំពូកទី៦ ដែលមាន៦ មាត្រា ស្តីពីលក្ខណៈកំណត់ទូទៅចំពោះគ្រឿងបរិក្ខារ សំដៅលើ សម្ភារៈ បរិក្ខារទាំងអស់ត្រូវសម្លាប់មេរោគ មានលក្ខណៈស្របតាមការណែនាំ ឬនីតិវិធីប្រតិបត្តិការស្តង់ដា។ ជំពូកទី៧ មាន ២មាត្រា ស្តីពី ការគ្រប់គ្រងសំណល់រឹង រាវ និងទឹកកខ្វក់ ។ ជំពូកទី៨ មាន ៤មាត្រាស្តីពី ការផ្គត់ផ្គង់ទឹកដែលមាត្រាទាំង ៤នេះ សំដៅទឹកស្អាតពិសារ ទឹកសម្រាប់ប្រើប្រាស់ម្ហូបអាហារ មិនត្រូវមានសារធាតុណាមួយប្រកបដោយគ្រោះថ្នាក់ចំពោះសុខភាព ឬការចម្លងដល់ផលិតផលម្ហូបអាហារ នោះទេ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ